មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ៖ ដើម្បីចូលរួម អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹង បើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកតទៅ ដោយធ្វើចរាចរពីមហាវិថីចោមចៅ បត់ឆ្វេងលើស្ពានកំណោងឆ្ពោះទៅផ្លូវជាតិលេខ៣ ស្ពានអាកាសថ្មីនេះ ជាស្ពានឯកទិសមានប្រវែង ២០០ម ទទឹង ៥.២៥ម៉ែត្រ ។