តែងតាំង អធិការរងខណ្ឌទួលគោក ម្នាក់ ជាអធិការខណ្ឌមានជ័យ ជំនួស លោកវរសេនីយ៍ឯក ម៉េង វិមានតារា!

ភ្នំពេញ៖ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការរងខណ្ឌទួលគោក ត្រូវ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំង ជាអធិការខណ្ឌមានជ័យ ជំនួសលោក លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ត្រូវផ្ទេរភារកិច្ច ជាស្នងការរង នៃ ស្នងការខេត្តកណ្តាល។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ជាស្នងការរង នៃ ស្នងការខេត្តកណ្តាលវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close