ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យជំនាញនគរបាល បានធ្វើការការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (កត់កន្ទុយលេខ) ចំនួន ០៤ទីតាំងផ្សេងគ្នា ។
ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងភូមិសាស្រ្តស្រុកថ្មគោល និងស្រុកសង្កែ មកកាន់ស្នងការដ្ឋាន ។
ជនសង្ស័យចំនួន ០៤នាក់
៖ ១.ឈ្មោះ គឹម ឈុន មានទីលំនៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុមថ្មគោល ខេត្តបាត់ដំបង ។
២.ឈ្មោះ ចន ថារី មានទីលំនៅភូមិប៉ោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៣.ឈ្មោះ អួន គឹមទៀង មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
៤.ឈ្មោះ អឿ សត្យា មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ៖
– ក្រដាសសម្រាប់កត់លេខឆ្នោតចំនួន ១៣សន្លឹក
– ម៉ាស៊ីនគឹតលេខចំនួន ០៥គ្រឿង
– ម៉ាស៊ីនសម្រាប់ព្រីនកន្ទុយលេខឆ្នោតចំនួន ០១គ្រឿង
– ប៊ិចសរសេរចំនួន ០៨ដើម
– បន្ទាត់ចំនួន ០១
– ក្រដាសសម្រាប់ដានចំនួន ០១សន្លឹក
– កញ្ចប់បារីសម្រាប់សរសេរលេខឆ្នោតបិតលទ្ធផលឆ្នោតចំនួន ០១ ។
បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលជំនាញខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ