កិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី ៣​

ភ្នំពេញ៖ នៅថ្ងៃ​ព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក​ នៅរដ្ឋបាលខណ្ឌដូនពេញមាន​កិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី ៣​ ក្រោមអធិបតីភាព​ លោក​ ហែម​ អាន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ និងលោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ ក្នុងរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សា

ខណ្ឌដូនពេញ អាណត្តិទី៣ ។

២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ និង

ប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ ។

៣-ពីនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែធ្នូ ឆ្នាំ

២០២១ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋ

បាលខណ្ឌដូនពេញ ។

៤-ពិនិត្យតារាងសរុប ស្តីពីរបាយការណ៍អនុវត្តលទ្ធកម្មសាធារណៈឆ្នាំ២០២១ របស់

រដ្ឋបាលខណ្ឌដូនពេញ។

៥-ពិនិត្យសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២២ របស់គណៈកម្មាធិការ

ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខណ្ឌដូនពេញ។

៦-ពិនិត្យសំណើសុំថវិកា

 

អត្ថបទដែលជាប់ទាក់ទង
Open

Close