នោះ! រៀបរាប់វែងអន្លាយណាស់តើ!…នៅសល់តែការចងចាំ និងអនុស្សាវរីយ៍ដ៏ច្រើនរាប់មិនអស់ នៅលើទឹកដីដ៏វិសិដ្ឋមួយនេះ ជាទីកន្លែងដែលសូម្បីតែគិត ក៏មិនដែលហ៊ាននឹកស្មានថា នឹងមានវាសនាបានមកដល់ចំណុចនេះ….!

ភ្នំពេញ ៖ នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ នេះ ហ្វេសប៊ុក ឈ្មោះ M-Vimeandara បានសរសេររៀបរាប៖ ថា ត្រឹមតែមួយប៉ប្រិចភ្នែកសោះ ជិតប្រាំបីឆ្នាំ! ជាង៤ឆ្នាំ ជាអធិការរង និង៣ឆ្នាំជាអធិការ បានកន្លងហួសផុតទៅ នៅសល់តែការចងចាំ និងអនុស្សាវរីយ៍ដ៏ច្រើនរាប់មិនអស់ នៅលើទឹកដីដ៏វិសិដ្ឋមួយនេះ ជាទីកន្លែងដែលសូម្បីតែគិត ក៏មិនដែលហ៊ាននឹកស្មានថា នឹងមានវាសនាបានមកដល់ចំណុចនេះ! បានមកស្គាល់ បានមកភ្ជាប់និស្ស័យ បានមករួមកិច្ចការងារជាមួយបងប្អូនកងកម្លាំងទាំងអស់គ្នាដែលសុទ្ធតែជាសហការីល្អៗ និងបានបញ្ចេញឆន្ទៈបម្រើបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានមួយនេះយ៉ាងផុលផុស។ គ្រាន់តែសង្ឃឹមថា ទៅថ្ងៃអនាគតនឹងមានឱកាស សំលឹងមើលទឹកដីដ៏ល្អមួយនេះ ដោយស្នាមញញឹម លើការអភិវឌ្ឍន៍លើគ្រប់វិស័យ និងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

ប្រសិនបើ ពិតជាបានដូច្នេះមែន វានឹងក្លាយទៅជាសេចក្តីសុខមួយយ៉ាងពិតប្រាកដ ដែលគួរឱ្យស្កប់ស្កល់ណាស់ទៅហើយ។ ៨ឆ្នាំ លើទឹកដីខណ្ឌមានជ័យ!

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ឱកាសដល់រូបខ្ញុំបាទ បានចូលរួមចំណែក ក្នុងបុព្វហេតុជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ខណ្ឌមានជ័យ កន្លងមក! ហើយក៍ប្តេជ្ញាខិតខំឲ្យបានល្អប្រសើរបន្ថែមទៀត ទៅលើតួរនាទីនឹងភារកិច្ចថ្មីដែលថ្នាក់ ដឹកនាំប្រគល់ជូន។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ជាស្នងការរង នៃ ស្នងការខេត្តកណ្តាលវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close