ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទទួលជួបសំណេះសំណាល សម្តែងការគួសម នឹងពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនរតនៈ រតនា និងបានអញ្ជើជាធិបតីក្នុងពិធីប្រគល់-ទទួលឱសថចំនួន ២០,៥០០ប្រអប់ ដែលជាការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនរតនៈ រតនា ដែលឱសថទាំងនោះរួមមាន៖
១. ឱសថ ACYLORIV 800 សម្រាប់ព្យាបាលកំចាត់មេរោគសើរស្បែក លើមាត់ អណ្ដាត ខ្នង
២. ឱសថ AMOLUK 10 សម្រាប់ព្យាបាលអ្នកជំងឺហឺតទាក់ទងនឹងសួត
៣. ឱសថ AZUKON MR 30 សម្រាប់ព្យាបាលពពួកអ្នកទឹកនោមផ្អែម
៤. ឱសថ AZIRIV 200 Capsule សម្រាប់ព្យាបាលរលាកផ្លូវដង្ហើម
៥. ឱសថ MOXITAM 250 Capsule សម្រាប់ព្យាបាលប្រឆាំងពពួកបាក់តេរី រលាកអណ្ដាត រលាកច្រមុះ រលាកទងសួត និងព្យាបាលតម្រង់នោម -ល-
៦. ឱសថ VIREXIM 50 DS សម្រាប់ព្យាបាលប្រឆាំងពពួកបាក់តេរី រលាកបំពង់ក ច្រមុះ ត្រចៀក សួត តម្រង់នោម
៧. ឱសថ RELIFE GEL សម្រាប់ព្យាបាល បំបាត់ការឈឺចាប់តាមសាច់ដុំ