អាហារដ្ឋាន​ និង ភោជនីដ្ឋាន ក្នុងខេត្តព្រះសីហនុ តម្រូវអោយមាន វិញ្ញាបនបត្រ អនាម័យចំណីអាហារ​ ដែលផ្តល់ជនដោយ មន្ទីរសុខាភិបាល!

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ២០២១​ សប្តាហ៌ទី៣​ នៃយុទ្ធនាការចុះអប់រំ​ ផ្សព្វផ្សាយ​ និងជំរុញអោយអាជីវករ​ ប្រជាពលរដ្ឋ​ ទៅទទួលសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ​ សាលាខេត្តព្រះសីហនុ​ ។

អំពីវិស័យទេសចរណ៏​ និងវិស័យសុខាភិបាល​ ផ្នែកអាហារដ្ឋាន​-ភោជនីយដ្ឋាន៖ យោងប្រកាសលេខ​ ០៤៥/២១​ ប្រក​ របស់ក្រសួងទេសចរណ៏ស្តីពីការធ្វេីប្រតិភូកម្មមុខងារផ្តល់សេវា ទេសចរណ៏​ ទៅអោយ រដ្ឋបាលរាជធានី​ ខេត្ត​ អង្គភាពច្រកចេញចូលតែមួយ​ សូមជម្រាបជូនដំណឹង ដល់សាធារណៈជន ជាពិសេសអាជីវករផ្នែក អាហារដ្ឋាន ទេសចេណ៌ឱ្យបានជ្រាបថា សម្រាប់អាហាដ្ឋាន​ និងភោជនីយដ្ឋានដែលមានចំណុះកៅអី លេីសពី​ ៥០-១០០នាក់​/កៅអី​ គឺតំរូវអោយទៅសុំលិខិតអនុញាតិអាជីវកម្មនៅអង្គភាពច្រកចេញចូល​ នៃសាលាខេត្តព្រះសីហនុ​។

សម្រាប់ អាហារដ្ឋាន​ និងភោជនីដ្ឋាន ផងដែរ​ គឺតម្រូវអោយមាន វិញ្ញាបនបត្រ អនាម័យចំណីអាហារ​ ដែលផ្តល់ជនដោយមន្ទីរសុខាភិបាល។

ករណីទាំងពីរខាងលេីនេះ​ មន្ត្រីបម្រេីការអង្គភាពច្រកចេញចូលតែមួយ​ នឹងរង់ចាំបម្រេីសេវាជូនបងប្អូននៅរៀងរាល់ម៉ោងធ្វេីការ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនជ្រាបជាព័ត៌មាន ។

អត្ថបទដែលជាប់ទាក់ទង
Open

Close