PM ឃាត់មនុស្ស ជិត២០នាក់ ជួបគ្នា អភិរក្សល្បែងបន្សល់ទុកពីដូនតា

ខេត្តព្រះសីហនុ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា សហការណ៍ជាមួយកម្លាំងការិយាល័យបទល្មើស ព្រហ្មទណ្ឌខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេក សូនី នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ និងរួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់។
បានឃាត់ខ្លួនមនុស្សបានចំនួន ១៨នាក់ ។

ម៉ូតូចំនួន ៣៩គ្រឿង
រថយន្តចំនួន ០២គ្រឿង
មាន់ជល់មួយចំនួន
ជញ្ជីងថ្លឹងមាន់ ០១
សម្ភារៈជល់មាន់មួយចំនួន

បច្ចុប្បន្ន ជនសង្ស័យខាងលើបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត រីឯវត្ថុតាងត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close