ភ្នំពេញ៖ តបតាមបញ្ជាដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាល នៃគណ:អភិបាលខណ្ឌនាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុំ សាវុយ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ បានដឹកនាំមន្រ្តីជំនាញខណ្ឌ សង្កាត់ និងមេភូមិ សហការណ៍ជាមួយមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ងី ប៊ុនលី ប្រធានមន្ទីរ ចុះដោះស្រាយពាក្យបណ្តឹង របស់ប្រជាពលរដ្ឋលើទីតាំងស្តុក និងបញ្ជូលហ្គាស ទ្រី គឹមហៀក ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពិនិត្យឃើញថា ទីតាំងខាងលើទើបតែដំណើការ ពុំទាន់មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ឃើញមានស៊ីទែនស្តុកហ្គាសចំនួន ១ ចំណុះ៤តោន មានទូសម្រាប់ចាក់ហ្គាសចំនួន១ មានដៃចាក់ហ្គាសចំនួន២។
ក្នុងការដោះស្រាយ៖
ទី១. បងប្អូនប្រជាពលរដ្ឋបានសំណូមពរ ឱ្យម្ចាស់ទីតាំងបញ្ឈប់ អាជីវកម្មស្តុក និងលក់ហ្គាស់ ទ្រី គឹមហៀក ជាស្ថាពរ។
ទី២. ម្ចាស់ទីតាំង សំណូមពរសុំបំពេញបែបបទសុំច្បាប់ទៅក្រសួងរ៉ែ និងថាមពល អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស និងគោរពតាមការណែនាំរបស់ក្រុមការងារ។
យោបល់ក្រុមការងារ៖
ទី១. ឱ្យម្ចាស់ទីតាំងផ្អាក ការស្តុក និងលក់ហ្គាសបណ្តោះអាសន្ន រងចាំមានច្បាប់អនុញ្ញាត។
ទី២. បើមិនអនុវត្តតាមការណែនាំខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ទី៣. សុំភាគីទាំងពីរធ្វើការសម្របសម្រួល ដោយមានការយោគយល់គ្នា។