នេះ ចេះបុកយប់ ចុះបើបុកពេលថ្ងៃវិញ មិនដឹងទៅជាយ៉ាងណាទេ?

ខេត្ត​កំពង់ស្ពឺ​ ៖​ ​សមត្ថកិច្ច អោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រថយន្ត​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​បន្ត​បុក​បង្គោល​ស្មា​ត​ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​លើ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥​ ស្ថិត​នៅ​ភូមិ​អង្គ​សិរី​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ កាលពីវេលា​ម៉ោង​ ២២ ​និង​១៥​នាទី ​ថ្ងៃ​ទី​២៤​ ធ្នូ​ ឆ្នាំ​២០២១។

ប្រភព​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-5956​ មាន​សណ្ដោង​សឺ​មី​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 4A.4327​ បើកបរ​ពី​ទិស​កើត​ទៅ​ទិស​ខាងលិច​ (​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ និង​អត្ដសញ្ញាណ​ បន្ទាប់​ពី​កើតហេតុ​គេចខ្លួន​)​ ។​

ប្រភពដដែលបន្តថា​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​ជ្រុល​ចង្កូត​បុក​រះ​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឱ្យ​ខូចខាត​ដូច​ខាងក្រោម​ ៖ ស្លាក​សញ្ញា​ចរាចរណ៍​ ១ផ្ទាំង ​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ ចំនួន​១៥​ ម៉ែត្រ​ បង្គោល​ប៉ាណូ​ក្រុមហ៊ុន​ Smart​ ១​ផ្ទាំង​ ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ១​ដើម​ ខូចខាត​រថយន្ត​ ១​គ្រឿង​ ។​

​ចំពោះ​រថយន្ត​ខាងលើ​ កម្លាំង​នគរបាល​ចរាចរណ៍​ បាន​អូស​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​នគរ​ចរាចរណ៍​ផ្លូវគោក​ ខេត្តកំពង់ស្ពឺ​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close