ផ្អាកការសាងសង់ផ្ទះថ្មី មួយខ្នង ដែលពុំទាន់មានច្បាប់អនុញ្ញាតិត្រឹមត្រូវ!

ខេត្តបន្ទាយមានជ័យ ៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បញ្ជាក់ថា ៖ កាលពី ថ្ងៃសុក្រ ០៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ បានសហការជាមួយក្រុមអនុគណៈកម្មការចំរុះ បង្ការ និងទប់ស្កាត់ការសាងសង់សំណង់ផ្សេងៗក្នុងតំបន់ការពារប្រាសាទបន្ទាយឆ្មារ ចុះធ្វើកំណត់ហេតុ និងកិច្ចសន្យាអប់រំម្ចាស់ផ្ទះឈ្មោះ សួន ឆន អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែប្រពន្ធឈ្មោះ មួន ដៀង អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែ ឲ្យផ្អាកការសាងសង់ផ្ទះថ្មីមួយខ្នងធ្វើពីឈើ សរសរស៊ីម៉ង់ដែលពុំទាន់មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ទីតាំងនៅភូមិបន្ទាយឆ្មារខាងលិច ជាបណ្តោះអាសន្ន រង់ចាំមានការសម្រេច ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close