ជនសង្ស័យ២នាក់ និងរថយន្តមួយគ្រឿង ករណីប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការ ថ្ងៃនេះ!
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីប្លន់យកគ្រឿងអល័ង្កា នៅចំណុចបូរីមូនថោន ផ្ទះលេខV1 ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
១-ឈ្មោះ ថុន វឌ្ឍនៈបូរាម៉ី ភេទស្រី អាយុ២៧ឆ្នាំ
២-ឈ្មោះ កេត ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ២៦ឆ្នាំ
វត្ថុតាងដកហូត : គ្រឿងអល័ង្កា (ពេជ្រ) មួយចំនួន និងរថយន្តបើកបរធ្វើសកម្មភាព ០១គ្រឿង ។
បច្ចុប្បន្ន ខាងជំនាញកំពុងដំណើរការធ្វើកំណត់ហេតុប្រគល់គ្រឿងអល័ង្ការជូនជនរងគ្រោះវិញ ចំណែករថយន្ត និងជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕