ខេត្តព្រះវិហា៖ ក្នុងការការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំតាមបណ្ដារាជធានី ខេត្តបានយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាប្រចាំដើម្បីស្វែរកភាពមិនអនុលោមណាមួយក្នុងវស័យប្រេងឥន្ធនៈតាមគោលដៅរបស់ខ្លួន។
ជាក់ស្ដែងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះវិហារបានរកឃើញភាពមិនអនុលោមលើដេប៉ូចំនួន ៩ទីតាំងក្នុងចំណោម ១៣ទីតាំង ដែលមិនសុចរិតភាព ក្នុងការផ្គត់ផ្គង់ជូនទៅអតិថិជន។
ដេប៉ូ ៣ទីតាំងត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធី និង៦ទីតាំងធ្វើកិច្ចសន្យាកែតម្រូវឡើងវិញផងដែរ។