ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង ០៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់។
គោលដៅទី១៖ នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស សរុបចំនួន ១២នាក់ (ស្រី០៤នាក់) និងចាប់យកវត្ថុតាង: ក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់។
គោលដៅទី២៖ នៅចំណុចផ្ទះលក់ចាបហ៊ួយ ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស និងដកហូតថ្នាំញៀន ចំនួនៈ០៦កញ្ចប់។
គោលដៅទី៣៖ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ជនសង្ស័យចំនួន០២នាក់ ភេទស្រី និងដកហូតវត្ថុតាង: ថ្នាំគ្រាប់សង្ស័យជាគ្រឿងញៀនចំនួន១៥០គ្រាប់ (ថ្នាំក្រវី)។
វត្ថុតាងដកហូតសរុប៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់តូច, ថ្នាំគ្រាប់សង្ស័យជាគ្រឿងញៀន ១៥០គ្រាប់(ក្រវី), ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន ចំនួន១ រថយន្តចំនួន២គ្រឿង ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទ ចំនួន៨គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ជុំវិញ បញ្ហាគ្រឿងញៀននេះ សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ៗថា មិនមានការថមថយទេ!