ឧត្តមសេនីយ៍ទោ ហួត សុធី ប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសព មន្ត្រីនគរបាលមរណភាព

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិជូនដល់គ្រួសារមន្ត្រីនគរបាលចំនួន ០១គ្រួសារ មរណៈ ស្មើនឹងទឹកប្រាក់ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពី លោកស្នងការរងផែនការងារធនធានមនុស្ស លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ ស្នងការ បានសំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុម គ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក ។

អត្ថបទដែលជាប់ទាក់ទង
Open

Close