ខេត្តឧត្ដរមានជ័យ៖ ក្រោមបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែននគរបាលការពារព្រំដែនគោក ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែន ខុសច្បាប់ ។
ជាក់ស្តែងនៅវេលាម៉ោង ១៨:៣០នាទី ថៃ្ងទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចគោលដៅលេខ១៧ ច្រករបៀងអូរខ្លាឃ្មុំ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ភោគ ណារិទ្ធ (ហៅ ខ្លឹង) ភេទប្រុស អាយុ ៥៤ឆ្នាំ ជាមុខសញ្ញាមេក្លោងនាំពលករឆ្លងដែនខុសច្បាប់ យ៉ាងសកម្ម ដែលមានលំនៅភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបាននាំខ្លួនមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។