អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ ជនមិនស្គាល់មុខ មួយក្រុមចូលប្លន់ផ្ទះ លោកស្រី អ៊ាន សៀវម៉ី តែមិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លាន ដុល្លារ ដូចសារព័ត៌មាន មួយចំនួន បានចុះផ្សាយនោះទេ!
ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹង ជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះ លោកស្រី អ៊ាន សៀវម៉ី( មិនមានការបាត់បង់លុយ រហូតដល់ ៩ ឬ ១០ លាន ដុល្លារ ដូចសារព័ត៌មាន មួយចំនួនបានចុះផ្សាយនោះទេ )។
មានសារព័ត៌មាន មួយចំនួន បានចុះផ្សាយទាក់ទងករណី មានមនុស្សមួយក្រុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវម៉ី ដោយបានប្លន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លើករណីនេះ ជាក់ស្តែងតាមចម្លើយយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ ។
សូមអរគុណ ដល់សារព័ត៌មាន ទាំងឡាយ តែងតែសហការបានយ៉ាងល្អ ក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ពីអ្ន កនាំពាក្យ ហើយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វើការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ ជាមុនសិន មុននឹងធ្វើការចុះផ្សាយ ចៀសវាងធ្វើឱ្យមានភាពច្របូលច្របល់ ជាពិសេស បំប៉ោងសភាពការណ៍ជាដើម ។
ពេលនេះ សមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីនេះ ៕