ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី ឆបោក

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧:៣៥នាទី កម្លាំងការិយាល័យនគរបាព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខស្ថានីយ៍ប្រេងសាំងភីធីធី ផ្លូវបេតុង ភូមិ គៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក ប្រព្រឹត្តនៅចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ មួង ចាន់ថុល ភេទប្រុស ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅបុរីរុងរឿង ផ្ទះលេខ៦៦B ផ្លូវB សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close