មន្ទីរពេទ្យបង្អែកចតុមុខ បានទទួល បរិក្ខារពេទ្យ និងសំភារៈការិយាល័យ ពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និង សប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩…
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ជាអធិបតី ក្នុង ពិធីប្រគល់- ទទួល បរិក្ខារពេទ្យ និង សំភារៈការិយាល័យ ពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និង សប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ជូនមន្ទីរពេទ្យបង្អែកចតុមុខ ក្រោយ អធិបតីភាព លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីត-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។
កម្មវិធីនេះប្រារព្ធឡើងនៅ ក្នុងបរិវេណ មន្ទីរពេទ្យបង្អែកចតុមុខ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។