បទល្មើស ចោរលួច ឆក់ ប្លន់ គ្រឿងញៀន​ ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង ត្រូវ លោកស្នងការ ថ្មី …!

ខេត្តតាកែវ៖ ពេញមួយថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរ ដោយលោកស្នងការរង និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត”អញ្ជេីញបន្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ និងអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត”។

មានមតិសំណេះសំណាលនាឱកាសនេះលោកឧត្តមសេនីយ៍ទោ​ ស្នងការ បានពាំនាំនូវមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រើនរំលឹកណែនាំបន្ថែមដល់លោកអធិការទាំងពីរស្រុក ក៏ដូចជាមន្ត្រីនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុកគិរីវង់ និងស្រុកកោះអណ្តែត ត្រូវពង្រឹងនូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវបង្កើនការចេញល្បាតចល័តជាប្រចាំ ត្រូវផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលា ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានពីព្រោះរដូវនេះជារដូវក្តៅ មានខ្យល់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ត្រូវពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមលើសពីនេះទៀត លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម​ ចំពោះការស្រាវជ្រាវបង្ក្រាប បទល្មើសចោរលួច ឆក់ ប្លន់បទល្មើសគ្រឿងញៀន​ ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស​ ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍​ និងត្រូវចូលរួមឲ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​។

ឆ្លៀតក្នុងពិធីនោះដែរ​លោកស្នងការ​ បានប្រគល់ប័ណ្ណសរសេីរចំនួន ១៨នាក់ វិញ្ញាប័ណ្ណបត្របញ្ជាក់ការសិក្សាចំនួន ៦នាក់ និងលិខិតសរសេីរ​ ចំណាត់ថ្នាក់ភូមិ​ ឃុំ​ មានសុវត្ថិភាព​ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៃស្រុកទាំងពីរខាងលើ(សរុបចំនួន ៣៤នាក់) និងលិខិតសរសេីរជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន​ ១០នាក់​ដែលមានស្នាដៃល្អ​នាពេលកន្លងមក​ និងថវិកាក្នុងម្នាក់ៗចំនួន​ ៥០,០០០រៀល​(ប្រាំម៉ឺនរៀល)​ និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកស្នងការ​ ចំនួន​ ២,០០០,០០០រៀល​(ពីលានរៀល)​ ជូនដល់លោកអធិការដ្ឋាននគរបាលទាំងពីរស្រុកក្នុងមួយស្រុកទទួលបានថវិកាចំនួន១លានរៀល។ ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព ជៀសផុតពីការឆ្លងជម្ងឺកូវីដ(COVID-១៩) អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ (៣កុំ និង៣ការពារ)របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តការ ពិនិត្យអគារធ្វើការរបស់អធិការដ្ឋាននគរបាលទាំងពីរស្រុក និងត្រៀមឡានទឹកជានិច្ចដើម្បីបង្ការទប់ស្កាត់ពេលមានករណីគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close