ក្រុមការងារចម្រុះ JULIET21 បានចុះទៅមើលទិដ្ឋភាពកន្លែងកើតហេតុ នៃករណីឃាតកម្ម ដែលបានកើតឡើងនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖  ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយមន្ត្រីជំនាញពីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅខេត្តកំពង់ចាមកាលពីថ្ងៃទី១៤ ខែធ្នូ ដើម្បីចុះទៅមើលទីតាំងកន្លែងកើតហេតុជាម្តងទៀត និងធ្វើកោសល្យវិច័យទៅលើវត្ថុតាងមួយចំនួនដែលបានដកហូតមករក្សាទុក ក្នុងការស៊ើបអង្កេតទៅលើឃាតកម្មរបស់កុមារីអាយុ ១៤ឆ្នាំម្នាក់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមការងារចម្រុះ JULIET21 ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ។ សមាជិកនៃក្រុមការងារចម្រុះ រួមជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងព្រះរាជអាជ្ញាបានធ្វើការពិសោធន៍ជាច្រើន, បានចុះទៅពិនិត្យកន្លែងងើតហេតុជាម្តងទៀត, បានសម្ភាសន៍អ្នកភូមិបន្ថែម និងស្វែងរកសាក្សីបន្ថែម។

ការស៊ើបអង្កេតនេះកំពុងតែបន្ត ហើយក្រុមការងារចម្រុះមានការប្តេជ្ញាក្នុងការបំបែកសំណុំរឿងនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close