កិច្ចប្រជុំការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់ ប្រចាំខែធ្នូ និងផ្សព្វផ្សាយសេចក្ដីណែនាំ លេខ ០១៦ សណន

 

ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំ ការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់ ប្រចាំខែធ្នូ និងផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០១៦ សណន ចុះថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋានគរបាលជាតិ។

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់ ប្រចាំខែធ្នូ និងផ្សព្វផ្សាយសេចក្ដីណែនាំ លេខ ០១៦ សណន ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់សកម្មភាពរំខាន រារាំង ប្រឆាំងចំពោះប្រតិបត្តិការ របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែន លោកនាយ-នាយរងការិយាល័យ លោកអធិការ អធិការរងជំនាញក្រុង-ស្រុកទាំង៥ និង មន្ត្រីជំនាញចរាចរណ៍ ទាំងអស់ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close