បាត់ដំបង៖ យោងតាមមតិណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនិតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដឹកនាំកម្លាំង បង្ការ បង្ក្រាប សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ពាក់ព័ន្ធទៅនឹង ករណី ប៉ុងប៉ងមនុស្សឃាត និងបំផ្លាញទ្រព្យសម្បត្តិដៃគូប្រកួតដោយចេតនា។
ជនសង្ស័យទាំអស់មានឈ្មោះដូចតទៅ៖
ទី-ឈ្មោះ សុង សុភារម្យ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
ទី២-ឈ្មោះ រិទ្ធ មេសា ហៅ សាល ភេទប្រុស អា យុ១៩ឆ្នាំ មានទីលំនៅក្នុងបន្ទប់ជួល ភូមិកម្មករ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
ទី៣-ឈ្មោះ សុខ រីហ្វី ហៅ ង៉ោល ភេទប្រុស អា យុ២៣ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុង-ខេត្តបាត់ដំបង។
ទី៤-ឈ្មោះ រី សារ៉ាក់ ហៅ ផ្លិក ភេទប្រុ ស អា យុ២១ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរ ម៉ាល់ ក្រុង-ខេត្តបាត់ ដំបង។
ទី៥-ឈ្មោះ ជួន វ៉ាន់ឌីន ហៅ ឌីន ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង ។
ទី៦-ឈ្មោះ ចេង សារ៉េតប្រាថ្នា ហៅ ពន្លឺ មានទី លំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។
ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០និង២៨នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរៈសេនីយ៍ឯកឈឿង គឹមសុង បានបញ្ជាក់ថា នៅវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី៨ រំលងអធ្រាតឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចខាងមុខមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង ជនសង្ស័យនាំគ្នាធ្វើសកម្មភាពយកកាំបិតដេញកាប់និងគប់ដំថ្មទៅលើជនគ្រោះឈ្មោះ ឯល អ៊ូម៉ីតេ ហៅម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិ នរា ឃុំនរា ស្រុកសង្កែ របួសកំភួនដៃស្តាំនិងម្នាក់ទៀតឈ្មោះ សឿន ជីងឈី ហៅឈី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច បន្ទាប់មកកម្លាំងបង្ការ បង្ក្រាប ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីសាកសួរនិងធ្វើកំណត់ហេតុ។
វត្ថុតាងដែលសមត្ថកិច្ចដកហូត បានរួម មាន ៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO-0161 ជាមធ្យោបាយធ្វើសកម្មភាព។
បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុងរៀបចំសំ ណុំរឿង បញ្ជូន ជនសង័្សយទាំង៦នាក់ខាងលើទៅសាលាដំបូង ខេត្ត បាត់ ដំបង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ ៖ សុខ កុសល