អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរស័ព្ទ Hotline 117 ក្រោយមានការកែសម្រួលបញ្ហាបច្ចេកទេសឡើងវិញ

អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរស័ព្ទ Hotline 117 ក្រោយមានការកែសម្រួលបញ្ហាបច្ចេកទេសឡើងវិញ ដោយមានកិច្ចសហការជួយពីខាងនិយ័តករកម្ពុជារបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេសនៅពេលត្រូវជំនួយពីនគរបាលជាតិ នៅទូទាំងប្រទេស ២៤ម៉ោងលើ២៤ម៉ោង ។

លេខទូរស័ព្ទ Hotline 117 នេះគឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម ។

នាយកដ្ឋានសូមឲ្យពលរដ្ឋបន្តផ្តល់ព័ត៌មានពិត​ប្រាកដ​ និងផ្សព្វផ្សាយលេខ ១១៧ ឱ្យបានទូលំទូលាយថា ពួកយើងខ្ញុំរង់ចាំទទួលព័ត៌មានពិតយកមកដោះស្រាយជូន ២៤/២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ស្មោះត្រង់តាមវិជ្ជាជីវៈ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close