តាមចាប់ដល់ក្នុងបន្ទប់ជួល ករណី ជួញដូរគ្រឿងញៀន

ខេត្តកណ្តាល ៖ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃសុក្រ០៦កើតខែមិគសិរឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ខែធ្នូ​ ឆ្នាំ២០២១ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតនៅភូមិ បែកចានឃុំបែកចានស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ ឈ្មោះ ឆាយ ឆៃ ភេទប្រុសអាយុ២៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅ ភូមិបែកចានឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ  ធ្វើតេស្តទឹកនោមរកសារធាតុញៀនវិជ្ជមាន(+) (កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១លើកពីបទ:ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)​។

វត្ថុតាងដកហូត ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន២០កញ្ចប់ក្នុងនោះធំ០២កញ្ចប់តូច ១៨កញ្ចប់។
ឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ទូរសព្ទ័ដៃ០២គ្រឿងម៉ាកអាយហ្វូន (ipron5) និងម៉ាកណូគារ(Nokia)​101ចំនួន០១គ្រឿង។
កញ្ចប់បារី(MEVIUS)​ចំនួន០១កញ្ចប់ដាក់ថ្នាំញៀន។

ប្រភពអោយដឹង នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិរដ្ឋបាលបែកចានបានទទួលពត៍មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញាកំពង់ជួញដូរថ្នាំញៀននៅក្នុងបន្ទប់ជួលលេខ៥ថិតនៅភូមិបែក ចាន​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​ ភ្លាមនោះកម្លាំងប៉ុស្តិបានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចុះ ដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យកំពង់​នៅក្នុងបន្ទប់កម្លាំងយើងក៌បានឃាត់ខ្លួនដើម្បីសួរនាំ។

ដោយមានបទបញ្ជា ពីលោកឩត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្រប់សម្រួលឯកភាពពីឯកឧត្តម លាវ ស្រេងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួម ពីលោកនាយ​នាយរងប៉ុសិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ លោកមេភូមិម្ចាស់ផ្ទះនិងនៅចំពោះមុខជនសង្ស័យ កម្លាំងជំនាញនិងប៉ុស្តិ៍បានធ្វើការឆែកឆេរបន្ទប់លេខ៥ដែលជនសង្ស័យកំពង់ស្នាក់នៅ រកឃើញមានថ្នាំញៀនចំនួន២០កញ្ចប់ដាក់ក្នុងកញ្ចប់បារី(MEVIUS)​និងមានឩបករណ៌ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ថ្នាំញៀនចំនួន២០កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែន ហើយថ្នាំ ញៀន​នេះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ពៅ​ភេទប្រុសអាយុប្រហែល២៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃទន្លាប់ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close