យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថៃ្ងទី១០ ខែធ្នូ ឆ្នាំ២០២១មានគ្រោះអគ្គិភ័យឆេះផ្ទះអស់០២ខ្នង នៅក្នុងទឹកដីឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីរលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានអោយដឹងថាក្រោយទទួលបានព័ត៌មានខាងលើលោកបានបញ្ជាកំលាំងឱ្យចេញរថយន្ដពន្លត់អគ្គិភ័យភ្លាមទៅកាន់ទីតាំងកើតហេតុ ប៉ុន្ដែដោយសារតែអណ្ដាតភ្លើងនិងខ្យល់រដូវរំហើយបានបង្កើនឥទ្ធិពលធ្វើអោយភ្លើងឆេះកាន់តែខ្លាំង ម្យ៉ាងទៀតផ្ទះទាំងពីខ្នងនេះនៅក្បែរគ្នាក្នុងដីឡូរតែមួយ។
ក្នុងហេតុការណ៍ខាងលើ អគ្គិភ័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនិងទ្រព្យម្ចាស់ផ្ទះអស់៖ ផ្ទះ ឈ្មោះ ស សុវណ្ណ ភេទប្រុស អាយុ33ឆ្នាំ ទំហំនៃការខូចខាត ផ្ទះធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ6គុណ8 ជញ្ជាំងក្ដារ ផ្ទះបាយសង្ក័សី ទំហំ6 x 6 ឆេះអស់ទាំងស្រុង ។
ផ្ទះឈ្មោះ ស ពៅ ភេទប្រុស អាយុ27ឆ្នាំ ទំហំនៃការខូចខាត ផ្ទះធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ 6គុណ8 ឆេះអស់ទាំងស្រុង។
ករណីខាងលើមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ អង្គហេតុបណ្ដាលមកពី ប្ដីហេងស៊យ មានអារម្មណ៍ក្ដៅក្រហាយឈានដល់ផ្លូវបំបែក(ជ្រើសរើសយកការដុតផ្ទះ) ឈ្មោះ ស សុវណ្ណ ជនសង្ស័យក្នុងករណីខាងលើ។
កំលាំងនគរបាលបានអន្ដរាគមន៍ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន 03គ្រឿង រថយន្ដស្រុកសំរោងទង01គ្រឿង និងរថយន្ដខេត្ត02គ្រឿង ប្រើប្រាស់ទឹកអស់រថយន្ត 04រថយន្ត៕