ហ្វេសប៊ុក Röthäñâ Bëë ចូលបញ្ចេញយោបល់ថា «ឡានទឹក ពុងតថ្លៃគ្នាអត់ទាន់ត្រូវ!»

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Röthäñâ Bëë ដែលបានសរសេរថា (ឡានទឹកពុងតថ្លៃគ្នាអត់ទាន់ត្រូវ)​ ដែលជាករណីអគ្គិភ័យខាងលើនេះ​ កើតតឡើងនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ​ នាថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ។

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក​ Röthäñâ Bëë ដែលបានសរសេរបែបនេះ​ ​និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា​ ករណីអគ្គិភ័យយប់មិញនេះ​ ដោយសារតែស្ថានភាពផ្លូវចូលទៅខាងក្នុង​ មានលក្ខណៈតូចចង្អៀតពិបាកក្នុងការបើកបរ​។

សូមម្ចាស់ ហ្វេសបុក ឈ្មោះ​ Röthäñâ Bëë ខាងលើនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយើង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close