Facebook ឈ្មោះ​ Ing Lin Ing Lin ៖ មេត្តាជួយរកយុត្តិធម៌ឲ្យបងស្រីនាងខ្ញុំដែលជាជនរងគ្រោះ ដែលមានជនបង្កបើកបុកពីក្រោយ..ស្នងការបំភ្លឺថា…!

ខេត្តព្រះសីហនុ ៖ កាលពីថ្មីៗនេះ មានគណនី Facebook ឈ្មោះ​ Ing Lin Ing Lin បាន​សរសេរ​រៀបរាប់​ថា​ “​នាងខ្ញុំសូមឲ្យ លោកពូឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ មេត្តាជួយរកយុត្តិធម៌ឲ្យបងស្រីនាងខ្ញុំដែលជាជនរងគ្រោះ ដែលមានជនបង្កបើកបុកពីរក្រោយ នៅឃ្លាំងលើ ទូទល់មុខរោងចក្រក្រោន ខេត្ត ព្រះសីហនុ កាលពីរវេលាម៉ោង 08:45 យប់ ត្រូវនិងថ្ងៃ អាទិត្យ ទី 05 ខែ 12 ឆ្នាំ 2021
ជនបង្កបានបើកបុកហើយក៏បើកឡានរត់កិច្ចខ្លួនបាត់ទៅ សូមលោកពូ មេត្តាជួយរកយុត្តិធម៌ឲ្យបងស្រី របស់នាងខ្ញុំផងលោកពូ
ហើយនាងខ្ញុំក៏សុំទោសពូ និងបងប្អូន បើសិននាងខ្ញុំមានការសរេសរខុសត្រង់ណាមួយ កុំប្រកាន់នាងខ្ញុំ ហើយក៏សូមអរគុណលោកពូ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងបងប្អូនទុកមុន សូមមេត្តាជួយ Share បន្តម្នាក់មួយផង ដើម្បីជួយរកយុត្តិធម៌ ឲ្យបងស្រីនាងខ្ញុំដែលបានស្លាប់ទៅ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូម​បញ្ជាក់ថា នៅថ្ងៃទី​៩​ ខែ​ធ្នូ​​​​​​​​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់បទបញ្ជារ​ ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​​ ដឹកនាំ​កម្លាំង​ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​សង្កាត់លេខ​១​ និង​ឪពុក​របស់​សាកសព​ជនរងគ្រោះ​ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​គ្រោះថ្នាក់​ខាងលើជាលទ្ធផល​ ៖

-​ទីតាំង​គ្រោះថ្នាក់​ពុំមាន​ស្លាកស្នាម​
-​ចំពោះ​ទីតាំងកាមេរ៉ា​សុវត្ថិភាព​​ ចាប់​សកម្មភាព​ទីកន្លែង​កើត​ហេតុ​ពុំបាន​ ឃល​តែ​ម៉ូតូ​ជនរងគ្រោះ​ខ្ទាតអូស​​មក​ខាង​មុខ​ ។

បច្ចុប្បន្នកម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ កំពុងតែ​បន្ត​ស្រាវជ្រាវស្វែងរក​ជនបង្ក​ មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ ​៕

សូមសាធារណៈជនជ្រាបជាព័ត៌មាន!

អត្ថបទដែលជាប់ទាក់ទង
Open

Close