លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ៖ ជាវដីមួយកន្លែង នៅប្រទេសជប៉ុន ដើម្បីកសាងវត្ត មិនមែន សម្រាប់បុគ្គលណាមួយនោះទេ!

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៩ ធ្នូ ២០២១ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា៖  ខ្ញុំព្រះករុណានាងខ្ញុំ ជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌កិត្តិបណ្ឌិត សៀង ចាន់ហេង សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សូមក្រាបថ្វាយបង្គំសម្តេច ព្រះឋេរានុឋេរៈគ្រប់អគ្គជាទីសក្ការៈ សូមគោរពសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងមហាពុទ្ធបរិស័ទ្ទគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា ៖ ខ្ញុំព្រះករុណានាងខ្ញុំ មានសទ្ធាជ្រះថ្លា ជាវដីមួយកន្លែងនៅប្រទេសជប៉ុន ដើម្បីកសាងវត្តព្រះពុទ្ធសាសនា ហើយប្រគេនចំពោះគណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៧ កន្លងទៅ មិនមែន សម្រាប់បុគ្គលណាមួយនោះទេ។

អាស្រ័យដូចបានទូលថ្វាយ ប្រគេនជម្រាបជូនខាងលើ វត្តនៅក្នុងប្រទេសជប៉ុននោះមិនបានជាប់ពាក់ពន្ធជាមួយខ្ញុំព្រះករុណានាងខ្ញុំនោះឡើយ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបដោយអនុគ្រោះ សូមអរព្រះគុណ និងអរគុណ ៕

លិខិត ស្រាយ បំភ្លឺ និង យុទ្ធនាការ ទាមទារយុត្តិធម៌ ពីលោកជំទាវ សៀង ចាន់ហេង ស្តីពីជម្លោះ វត្តខ្មែរនៅប្រទេសជប៉ុន

លិខិត​ស្រាយ​បំភ្លឺ​ និង​យុទ្ធនាការ ទាមទារយុត្តិធម៌ ពីលោកជំទាវ សៀង ចាន់ហេង ស្តីពីជម្លោះ វត្តខ្មែរនៅប្រទេសជប៉ុន

 

អត្ថបទដែលជាប់ទាក់ទង
Open

Close