លិខិតស្រាយបំភ្លឺ និងយុទ្ធនាការ ទាមទារយុត្តិធម៌ ពីលោកជំទាវ សៀង ចាន់ហេង ស្តីពីជម្លោះ វត្តខ្មែរនៅប្រទេសជប៉ុន
យោងតាមផេក ព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា / Ven. Metta Poeuy នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ គ.ស.ឆ្នាំ២០២១ បានចេញ លិខិតស្រាយបំភ្លឺ និងយុទ្ធនាការ ទាមទារយុត្តិធម៌ ពីលោកជំទាវ សៀង ចាន់ហេង ស្តីពីជម្លោះ វត្តខ្មែរនៅប្រទេសជប៉ុន រវាងក្រុមព្រះសង្ឃ ព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា និងលោកជំទាវ សៀង ចាន់ហេង ដែលបាន វេរប្រគេនព្រះសង្ឃ ហើយដើម្បីកសាងវត្តនៅ ជប៉ុន អស់រយៈពេល៤ឆ្នាំ ៣ខែ មកហើយ ស្រាប់តែឥឡូវ មកប្តឹងដកយកវិញ។