តាកែវ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីមានក្រុម ជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង បានមកធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ ទៅបាត់ ខណះជនរងគ្រោះ បានឈប់ម៉ូតូចុះបត់ជើងតូច។ហេតុការកាប់ប្លន់ឆៅៗនេះ បានកើតឡើងកាលពីវេលាម៉ោង៩នឹង២០នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០២ នៅក្នុងភូមិតាបួ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ជនរងគ្រោះឈ្មោះឈន មករា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ជិះម៉ូតូ ម៉ាកប៊ីត ពាក់ស្លាកលេខ តាកែវ.1V9314 នឹងអ្នករួមដំណើរឈ្មោះ ហេង សុធារី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាសង្សា)។
បើតាមសម្តី នារីជាសង្សា បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាង នឹងជនរងគ្រោះ បានជិះម៉ូតូ ឌុបគ្នាដើរលេង រួចទៅញ៉ាំមីហិរ នៅភូមិដំណាក់ ឃុំពេជសារ លុះដល់វេលាម៉ោងជាង៩ រូបនាង ហើយនឹងជនរងគ្រោះ បានឌុបគ្នាមកផ្ទះវិញ លុះមកដល់តាមផ្លូវ ជនរងគ្រោះ ក៍បានឈប់ម៉ូតូ ចុះបត់ជើងតូច ស្រាប់តែពេលនោះ មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង មកតាមពីក្រោយ រួចក៍បានចុះមកកាប់ លើជនរងគ្រោះ ជាច្រើនកាបិត ហើយក៍បានយកម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅទិសខាងជើង បាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះ រួមនឹងនារីជាសង្សា ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
ពលរដ្ឋសង្ឃឹមថា លោកស្នងការខេត្តតាកែវ ទើបទទួលតំណែងថ្មីៗ ដែលទើបនឹងមកកាន់ដំណែងថ្មីៗនេះ នឹងស្រាវជ្រាវ តាមរកចាប់ជនល្មើសទាំង៤នាក់ខាងលើនេះ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផង។
ដោយ ៖ បងខន