ជាប់ខ្នោះ ព្រោះ មេមាន់ ៣ក្បាល និង មាន់ឈ្មោល ១ក្បាល!

ខេត្តកណ្តាល៖ សមត្ថកិច្ច ឃាត់ជនសង្ស័យ ២នាក់ ករណី លួច (សត្វមាន់ យ៉ាងសកម្ម) នៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល វេលាម៉ោង ១៣ នឹង៣០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ច អោយដឹងថា  ជនរងគ្រោះ ឈ្មោះ ហួត  តិចភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មានស្រុកកំណើតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្ន មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ដោយឡែក ជនសង្ស័យមានគ្នា២នាក់

ទី១ ឈ្មោះអាន  រិទ្ធា ហៅអាប៉េ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ទី២ ឈ្មោះ រ៉េត មករា ហៅហ្គោល ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះ បានទូរស័ព្វមកប្ដឹងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំថា មានចោរលួចសត្វមាន់អស់ចំនួន៤ក្បាល ភ្លាមនោះកំលាំងនគរបាលប៉ុស្តិ៍គគីរធំ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានមើលតាមកាមេរ៉ាសុវត្តិភាព ឃើញជនសង្ដ័យទាំងពីរនាក់ខាងលើ ពេលនោះកំលាំងប៉ុស្តិ៍នគរបាលគគីរធំ ភ្លាមនោះកំលាំងប៉ុស្តិ៍គគីរធំបានទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមជាមួយវត្ថុតាងយកមកប៉ុស្តិ៍យកមកប៉ុស្តិ៍ដើម្បីសាកសួរ ក្រោយពីសាកសួររួច។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើ លួច សត្វមាន់ ចំនួន៤ក្បាខាងលើ ឈ្មោល១ក្បាល ញី៣ក្បាល របស់ឈ្មោះ ហួត តិច ភេទប្រុស អាយុ៤៨ឆ្នាំ ពិតប្រាកដមែន។

 ក្រោយពីសួរនាំរួច ជនសង្ស័យទាំង២ នាក់ខាងលើ រួមទាំវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close