ល្បែងភ្នាល់បាល់ តាមប្រព័ន្ធ internet មួយកន្លែង បង្ក្រាបហើយ ចុះច្រើនទីតាំងទៀត?

ភ្នំពេញ៖  នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៦ និង១១នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំបញ្ជាដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានវត្តមានចូលរួមពី លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងកម្លាំងចម្រុះ បានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកអ៉ីនធ័រណេតមួយកន្លែង ដែលលួចបង្កប់ការភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ផ្ទះលេខ ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥ នាក់ រួមមាន បុគ្គលិកម្នាក់ និងអ្នកភ្នាល់៤នាក់ ព្រមទាំង បានដកហូតសម្ភារៈ រួមមាន កុំព្យូទ័រចំនួន៩ ឈុត។

បច្ចុប្បន្ននេះទីតាំងខាងលើ ត្រូវបានបិទ ដោយឡែក មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕

ប្រជាពលរដ្ឋ ពិតជាមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការបង្ក្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋាន ក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ហើយសង្ឃឹមថា ឯកឧត្តមអភិបាល នឹងបន្តបង្ក្រាបអោយអស់នូវទីតាំង អ៉ិនធើណេត បង្កប់ល្បែងស៊ីសង ជាច្រើនកន្លែងទៀត ក្នុងខណ្ឌទួលគោកទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង
Open

Close