ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានរៀបចំពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំស្រុក និងមន្ត្រីរាជការសាលាស្រុក ដើម្បីបង្កើនភាពស្និតស្នាល និងចង់ដឹងពីសុខទុករបស់មន្រ្តី និងបញ្ហាប្រឈមនានា ដែលអនុវត្តកន្លងមក នៅក្នុងការិយាល័យ របស់ខ្លួន នាពេលកន្លងមក។
នាឳកាសនោះ លោកអភិបាលស្រុក បានសំណូមពរឲ្យមន្ត្រីរាជការទាំងអស់បង្កើនការយកចិត្តទុកដាក់បំពេញការងារឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងមានការទទួលខុសត្រូវដើម្បីជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះមន្ត្រីរាជការឲ្យមានជីវភាពសមរម្យ ខិតខំបង្កើនចំណេះដឹងរបស់ខ្លួនតាមរយ:ការសិក្សាស្វែងយល់លើលិខិតបទដ្ឋានថ្មីដើម្បីដើរឲ្យទាន់គោលការណ៍ និតិវិធីនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលបច្ចុប្បន្ននឹងទៅអនាគត។
ជាការឆ្លើយតបនឹងការគិតគូររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចំពោះសុខភាព ប្រជាពលរដ្ឋ ជាពិសេស ជនចាស់ជរា ក្នុងស្ថានភាពអាកាសធាតុ ចុះត្រជាក់នេះ លោកអភិបាល ក៏បានផ្តល់ ភួយ ជូនមន្ត្រីរាជការសាលាស្រុក ម្នាក់ មួយ សម្រាប់ប្រើប្រាស់ នារដូរងានេះ ផងដែរ៕ ដោយ៖ យីឈៀន