ចាប់ទាំងម្ចាស់ផ្ទះ អ្នកលេង និង អ្នកទំនេរ អង្គុយមើល គេលេង ជាង២០នាក់!

កំពង់ស្ពឺ ៖ យោងតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អធិការនគរបាលស្រុកសំរោងទង ដឹកនាំកំលាំងចុះបង្រ្កាប ទីតាំងបើកលេងល្បែងស៊ីសង ” អាប៉ោង បៀ ” មិនញញើតច្បាប់ និងអាណិតគ្រួសារសោះ។

សូមជម្រាបថា កាលពីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣ និង៣០ នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ទឹម ណេ ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ឃាត់មនុស្សចំនួន ២២ នាក់ ស្រី៧ នាក់ ស្ថិតក្នុងរង្វង់សមត្ថកិច្ច កំពុងអនុវត្ត។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ច ដកហូតចាប់យកវត្ថុតាងរួមមាន៖

មេអាប៉ោង ចំនួន ៣ គ្រាប់ ចានបាញ់អាប៉ោង ចំនួន ១ គំរបផ្តិល ១ កម្រាលអាប៉ោង ១
ទូរស័ព្ទដៃ ២៣គ្រឿង ម៉ូតូ ៣គ្រឿង និង ប្រាក់រៀលមួយចំនួន ។

ករណីខាងលើ សមត្ថកិច្ចបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការសាកសួររកអោយឃើញក្លោង អ្នកលេង អ្នកទៅមើលគេលេង និងអ្នកផ្ដល់ទីកន្លែង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close