ផ្អាកតែមួយថ្ងៃទេ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បី…!

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំលេខ ០១៦ សរណន ចុះថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២១ ស្ដីពីការចូលរួមគោរពវិញ្ញាណខ័ន្ធព្រះសព សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដូចខាងក្រោម៖

១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ទូទាំងរាជធានី ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

២. ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។

អត្ថបទដែលជាប់ទាក់ទង
Open

Close