លោក ឌី រត្ន័ខេមរុណ បានណែនាំ សង្កាត់ទាំង៧ អនុវត្តន៍ សារាចរណែនាំលេខ ០៦ សរណន របស់រដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ!

ភ្នំពេញ៖ នៅវេលាម៉ោង ១៥ និង០០ នាទីរសៀល ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ លោកនាយក ប្រធានការិយាល័យពាក់ព័ន្ធ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និង សង្កាត់ទាំង៧ ចូលរួមប្រជុំពិភាក្សា ការងាររៀបចំបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ហួត ហៃ និង ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom Meeting ។

បន្ទាប់ពីបញ្ចប់ពីកិច្ចប្រជុំតាមរយះប្រពន្ធ័ Zoomeeting របស់ រដ្ឋបាលរាជធានីភ្នំពេញ រួចមក លោក ឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានណែនាំអោយសង្កាត់ទាំង៧ អនុវត្តន៍ សារាចរណែនាំលេខ ០៦ សរណន របស់រដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដោយធ្វើការផ្សព្វផ្សាយ តាមសារាចរណែនាំ មាន៣ចំណុច ដូចខាងក្រោម ។

១. ត្រូវផ្សព្វផ្សាយ ប្រកាសថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ។
២. គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជកា់រ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។
៣. គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។

ប្រគល់ជូន សង្កាត់ពាក់ពន្ធ័ ពង្រឹងបញ្ហាសន្តិសុខ និង សណ្តាប់ធ្នាប់ អនាម័យ លើផ្លូវ ៦០ម៉ែត្រអោយជាប់ជាប្រចាំផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close