ចុះពិនិត្យទីតាំងការរុះរើផលប៉ះពាល់ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣

ភ្នំពេញ៖  ដោយមានការយកចិត្តទុកដាក់ និងពន្លឿនពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៦ ធ្នូ ២០២១ ម៉ោង៨ និង៣០នាទី លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ឆគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ បានចុះពិនិត្យទីតាំងការរុះរើផលប៉ះពាល់ (បានឯកភាពគ្នារួចរាល់ ) ស្ថិតនៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា ផ្លូវវត្តអង្គតាមិញ ក្រុមការងាររដ្ឋបាលខណ្ឌ ចុះវាស់វែងនិងពិនិត្យផ្ទៀងផ្ទាត់ទំហំផ្លូវវត្តអង្គតាមិញ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close