សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ Bakong My Village

ខេត្តសៀមរាប៖ ឆ្លងឆ្នាំខាងមុននេះមានគម្រោងមកលេងនៅក្នុងខេត្តសៀមរាបអត់? ហើយបើមានបានរៀបចំគម្រោងថាទៅលេងនៅឯណានៅ?
ថ្ងៃនេះអេតមីនសុំបង្ហាញពីតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយកន្លែង ដែលយើងអាចមកកំសាន្តជាលក្ខណៈគ្រួសារ, មិត្តភក្តិ ដែលទីនេះគឺជាសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នៅទីនេះមានសេវាកម្មជាច្រើនដែលផ្តល់អោយយើងដូចជា៖
•ការជិះទូកលេងនៅលើផ្ទៃទឹកដ៏ធំចំកណ្តាលសហគមន៍។
•ការជិះរទេះគោដើរលេងគយគន់ទេសភាព តាមជនបទ និងទស្សនាពីជីវិតរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍។
•ការជិះឡានJeepដើរលេងតាមប្រាសាទជាច្រើនដែលមាននៅក្នុងស្រុកប្រាសាទបាគងដូចជា៖ ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ និងប្រាសាទព្រៃមន្ទីរជាដើម…..
•មានកន្លែងសម្រាប់បោះតង់ ស្ទួចត្រី អាំងសាច់ ដុតក្រឡាន ដុតពោត ដំឡូង និងច្រៀងលេងកម្សាន្ត
•មានសេវាកម្ម ថតតែងសម្លៀកបំពាក់បុរាណខ្មែរជាច្រើនម៉ូត
•ក្រៅពីនេះ ខាងសហគមន៍ក៏មានទទួលរៀបចំនូវកម្មវិធីជប់លៀងតូចធំផ្សេងៗផងដែរ។

​📌ទីតាំងសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្បែរប្រាសាទបាគង ឬស្វែងរកតាមរយៈ
Google Map : https://goo.gl/maps/TC6uE8iN9TB8NzGM9
☎️ដើម្បីភាពងាយស្រួលយើងអាច កក់កន្លែងទុកមុន តាមរយៈលេខទូរស័ព្ទ ខាងក្រោម :
089 51 60 65 (Cellcard)
070 39 70 70 (Smart)

អត្ថបទដែលជាប់ទាក់ទង
Open

Close