ខេត្តបាត់ដំបង៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោក ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលមានលោកឧត្ដមសេនីយ៍ត្រី កុយ សុភាព ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផងនោះ កាលថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១១និង២៤ នាទី នៅចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ទោ សោម គោវិទ្ធ នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប និង កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ព្រំ ពិសិដ្ឋ រួមនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដែលដឹកនាំដោយលោកវរសេនីយ៍ទោ កៅ ហ៊ន ជាអធិការ និង កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល បាវិត បានចុះប្រតិបត្តិការបង្ក្រាបករណី គំរាមកំហែងហែកកេរ្តិ៍ (ទារប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក) ១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះ ឈន់ កូរីណា ភេទប្រុស ( ភេទទី៣ ) អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
សូមជម្រាបជូនថា មូលហេតុដែលឈានដលការឃាត់និងនាំខ្លួនបែបនេះ ជនសង្ស័យខាងលើបានធ្វើសកម្មភាព ប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Bona ta momo ដាក់រូបស្រីស្អាតប្រមាណជាងមួយឆ្នាំកន្លងមកហើយ រហូតដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ជនសង្ស័យខាងលើ ប្រើល្បិចទាក់ទងគ្នាតាមឆាត និងបានសួរទៅកាន់ជនរងគ្រោះថា ចង់មើលផ្នែកខាងក្រោមទេ បើចង់មើលជនរងគ្រោះត្រូវដោះខោអាវចេញពីខ្លួនទាំងអស់ ហើយជនសង្ស័យក៏បានថតរូបជនរងគ្រោះរក្សាទុក ហើយពេលបន្តបន្ទាប់មកជនស័្សយរូបនេះបានគំរាមទារប្រាក់ពីជនរងគ្រោះ ឈ្មោះ រ .វ ភេទប្រុស មានទីលំនៅ ក្នុងខេត្តបាត់ដំបង សរុបជាទឹកប្រាក់ប្រហែលចន្លោះ ពី ៤,០០០ដល្លា ទៅ ៥,០០០ដល្លា(ពាន់ដុល្លារ អាមេរិក)ជាថ្នូរថានឹងមិនផ្សព្វផ្សាយរូបភាពនេះ ទេ តែបើមិនបានប្រាក់ទេនះ រូបគេនឹងផ្សព្វផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជនរងគ្រោះ។
ដោយមិនអាចទ្រាំរស់នៅក្រោមការគំរាមកំហែងរបស់ជនសង័្សយខាងលេីបាន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដេីម្បីស្វែងរកជនសង័្សយខាងលេី យកមកអនុវត្តតាមច្បាប់។
ឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងកសាងសំណុំរឿង ស្វែងរកចាប់ខ្លួនរហូតដល់ខេត្តស្វាយរៀងតែម្តង។
វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃ ម៉ាក OPPO A53 ពណ៌ ស ចំនួន ០១ គ្រឿង ។
ការបង្រ្កាបឃាត់ខ្លួននិងផ្សព្វផ្សាយនៅពេលនេះក៏ជាព័ត៌មានមួយជូនដំណឹងដល់បងប្អូនដែលតែងតែនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះករណី ដូចខាងលើនេះ ម៉្យាងចំពោះបងប្អូនដែលធ្លាប់ជាជនរងគ្រោះ ដោយស្នាដៃ(ស្រីស្អាត)ខាងលើ សូមអញ្ជើញទំនាក់ទំនងមកសមត្ថកិច្ចនគរបាលដើម្បីជាសមត្ថកិច្ចក្នុងករណីនេះ។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕