ភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ប្រគល់សម្ភារៈឧបករណ៍ហ្វឹកហាត់កីឡា ជូនដល់សាលានាយទាហានសកម្ម ត្មាតពង ដែលសម្ភារៈទាំងនេះ បំពាក់នៅក្នុង សាលកីឡាចាស់ដែលមានស្រាប់ ក្នុងនោះក្រុមការងារក៏បានធ្វើការជួសជុលកែលម្អ លាបថ្នាំពណ៌ថ្មីឡើងវិញ លើសាលចាស់នេះផងដែរ។
សម្ភារៈឧបករណ៍ហ្វឹកហាត់កីឡា ដែលប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង នាពេលនេះ គឺជាការរួមចំណែក របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សុខភាព ពង្រឹងនិតិសម្បទារាងកាយ នៃកងកម្លាំង ឲ្យមានភាពរឹងមាំ សក្តិសមជាកម្លាំងប្រយុទ្ធដ៏ក្លាហានក្លៀវក្លា។