ញត្តិគាំទ្រ របស់ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា សូមប្រកាសជាឳឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ។

ឯកឧត្តម ហ៊ុន ម៉ាណែត ជាយុវជនគំរូដ៏ឆ្នើម មានចំណេះដឹង បទពិសោធន៍ ពោរពេញដោយសមត្ថភាព សក្តានុពល មានភាពឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។

អរគុណសន្តិភាព ! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ។

អត្ថបទដែលជាប់ទាក់ទង
Open

Close