ស្ទឹងត្រែង ៖ នៅ ថ្ងៃសុក្រ ១៤ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចង្អុលណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ កុង សីលា នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលសង្ស័ុយប្រព្រឹត្តអំពើ ឆរបោក តាមអនឡាញ (online) ដោយប្រើប្រាស់គណនីយ ហ្វេសបុកឈ្មោះ Hwe Kmn និងរាជនីក្រមា ធ្វើការ Live ចែកលុយចែកមាសជាច្រើន ។
បច្ចុប្បន្នសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពុងរៀបចំនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរថា ប្រសិនជាបងប្អូនណាដែលត្រូវបានជនខាងលើដែលមានហ្ វេសប៊ុកឈ្មោះ Hwe Kmn នេះបោកប្រាស់នោះ សូមមកទាក់ទងមកផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឬទូរស័ព្ទមកផ្ទាល់តាមរយៈលេខ 088 52 82 999 031 22 72 777 ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយស៊ែ (share) អោយបានច្រើនដើម្បីអោយបងប្អូនដែលរងការបោកប្រាស់ បានមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទខាងលើ ។ សូមអរគុណ