ញត្តិគាំទ្រ ! កងកម្លាំង ស្នងការដ្ឋាននគរបាលខេត្តកំពត សូមគាំទ្រពេញទំហឹងចំពោះ ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន!

ញត្តិគាំទ្រ ! យើងខ្ញុំទាំងអស់គ្នា ជាកងកម្លាំង ស្នងការដ្ឋាននគរបាលខេត្តកំពត សូមគាំទ្រពេញទំហឹងចំពោះ ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានចង្អុលបង្ហាញប្រកាសគាំទ្រពេញលេញសម្រាប់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោត នាពេលអនាគត។
ជាការពិតណាស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយសក្តានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាសម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ពោលគឺពិតជាសក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោត នាពេលអនាគត ដោយក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តវេនដឹកនាំជាតិមាតុភូមិ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿងជានិច្ចនិរន្តរបន្ថែមទៀត ក្រោមដំបូលនៃ “សន្តិភាព” របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close