ម្ចាស់សិប្បកម្ម ចូលខ្លួនមកបំភ្លឺ ដោយសារតែ…!

ភ្នំពេញ-កណ្តាល៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ប្រចាំរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល បានចេញប្រតិបត្តិការត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្ដែក ផលិតទឹកត្រី ទឹកស៊ីអុីវ ទឹកខ្មេះ​ និងសិប្បកម្មកែច្នៃអំបិល ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ និងខេត្តកណ្តាល។

គោលបំណងនៃការចុះត្រួតពិនិត្យដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់​ និងភាពអនុលោមទៅនឹងលក្ខខណ្ឌបច្ចេកទេស​ ធានាការពារសុខភាពជូនប្រជាពលរដ្ឋ។

យោងតាមលទ្ធផលត្រួតពិនិត្យក្នុងខេត្តកណ្ដាលបានរកឃើញ សិប្បកម្មចំនួន ២ ទីតាំងក្នុងចំណោម ៣ ទីតាំងមិនមានភាពអនុលោម ដោយបានធ្វើការដកហូតពពុះសណ្ដែកមួយចំនួន និងពិន័យអន្តរការណ៍តាមនីតិវីធី។

ចំណែកក្នុងរាជធានីភ្នំពេញ បានដកហូតនូវ ទឹកត្រីចំនួន១៨០ដប ដែលស្មើនឹង ២៧គីឡូក្រាម មករក្សាទុកដើម្បីធ្វើការកម្ទេចចោលនាពេលក្រោយ និងផ្អាកចរាចរអំបិលចំនួន ១២តោន និង៤០០គីឡូក្រាម និងតម្រូវឱ្យ ម្ចាស់សិប្បកម្មចូលខ្លួនមកបំភ្លឺ នៅសាខារាជធានីផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close