ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណី ឃាតកម្ម

បាត់ដំបង៖ អនុវត្តន៍តាមមតិណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារព្រហ្ឌកំរិតស្រាល ដោយមានការសម្របសម្រួលនិតិវិធីដោយលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ដឹកនាំកម្លាំងសហការជា ជាមួយកម្លាំងជំនាញចុះស្រាវជាវរហូតឈានដក់ការឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីឃាតកម្ម។

ជនសង្ស័យប្រុស ស្រី ទាំង៤នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ សំ វិតុល ភេទប្រុស អាយុ២៨ឆ្នាំ កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចក្រុមទី១៧ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ចំកញ្ចឹងពីក្រោយ។

ជនសង្ស័យទាំង៤នាក់នោះមានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ វែង សុវណ្ណ ហៅ(អាវណ្ណ) ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ទី២-ឈ្មោះ ដួង ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ទី៣-ឈ្មោះ ហ៊ុន បូរី ភេទប្រុស អាយុ២៦ឆ្នាំ(ជាជនដៃដល់) មានទីលំនៅក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ទី៤-ឈ្មោះ ហូវ សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយពេលពួកគេធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនោះទើបសមត្ថកិច្ចក្របួចបានជនសង្ស័យទាំងអស់បញ្ជូនទៅអធិការដ្ឋននគរបាលក្រុងបាត់ដំបងដើម្បីសាកសួរមូលហេតុ។

សូមបញ្ជាក់ថា៖ជនរងគ្រោះមិនដែលមានទំនាស់ជាមួយបុគ្គលណាម្នាក់នោះទេ ប៉ុន្តែជនបង្កទៅកាប់ច្រឡំមនុស្ស ដោយសារជនរងគ្រោះមើលពីក្រោយស្រដៀងគ្នា។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នោះត្រូវបានកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close