ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំងជាបន្ទាន់ ជាមួយក្រុមការងារអន្តរក្រសួង អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជំវិញខេត្ត ក្នុងគោលបំណងចូលរួមបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប។