បុរសម្នាក់ ដែលជេរប្រមាថ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ ចៅក្រមស៊ើបសួរចេញដីកាឲ្យឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារ
ស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា បុរស់ម្នាក់ឈ្មោះ យឹង វណ្ណដា ដែលបានធ្វើសកម្មភាពជេរប្រមាថមើលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានចៅក្រមស៊ើបសួរចេញដីកាឲ្យឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារ៕ រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។