(ព័ត៌មានបឋម) (ខេត្តស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តហើយមានម៉ូតូ១គ្រឿងទៀតបើកមកពីក្រោយឡានFord ក៏ចាប់ហ្វ្រាំងមិនទាន់បុកបន្ថែមទៀតបណ្តាលឲ្យរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ បានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួននៃកំណាត់ផ្លូវលេខ១០៧និងផ្លូវលេខ២០៨ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា: មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក Ford RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-9192 បើកបរពីទីសខាងលិច មកទីសខាងកើត លុះមកដល់ចំណុចកើហេតុខាលើក៏មានរថយន្ត១គ្រឿងទៀតម៉ាក TOYOTA Pruis ពណ៌ស ពាក់ស្លាកលេខស្វាយរៀង2A-5559 បើកបរពីទីសខាងជើង ទៅទីសខាងត្បូង យ៉ាងលឿនដូចហោះ ក៏បុកជាមួយរថយន្តFord ពេញទំហឹងលាន់ដូចរន្ទះ (ចំទ្វារថយន្តFordខាងមុខផ្នែកខាងឆ្វេង) ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូ១គ្រឿងម៉ាក សាលួត (ផលិតនៅប្រទេសវៀតណាម) ពីទីសខាងលិចមកកើត លឿនដូចគេហោះមកបុកចំទទឹងរថយន្តPruisពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូជា២ អ្នកបើកម៉ូតូបោកខ្ទប់ទៅនិងរថយន្តរងរបួសក្បាលនិងស្មាខាងឆ្វេង ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។
ចំណែកអ្នកបើកបររថយន្តPruis ជាប់នៅក្នុងរថយន្ត ត្រូវអ្នកឃើញហេតុការជួយទាញទ្វានាំចេញពីរថយន្ត (របួសចុកទ្រូង បិកនិងចង្កូតរថយន្ត ហើយរបួសជើងខាងស្ដាំ)៕ ដោយ: Win