ភ្នំពេញ៖ នារសៀលថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៤ និង ០០នាទី ប្រតិភូសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ស ស៊ន់ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ២១:៤៥នាទី ក្នុងជន្មាយុ ៧៤ព្រះវស្សា ដោយជរាពាធ ។
ជួសមុខអោយ ឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមប្រធានក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ ព្រមទាំងមន្ត្រីរាជការ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា ស ស៊ន់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ